ត្រឹមតែ ២ខែ រថយន្ត Hyundai Exter ទទួលបានការកក់ទុកមុនច្រើនជាង ៧ មុឺនគ្រឿងបាត់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Exter ជាមួយតម្លៃលក់ចាប់ពី ៧២៥០ ដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការកក់ទុកមុនជាង ៧៥០០០ គ្រឿងក្នុងរយៈពេល ២ខែ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ។

សម្រាប់រថយន្ត Hyundai Exter សង្កត់ធ្ងន់លើការរចនាបែបស្ព័រជាមួយនឹងផ្នែកខាងមុខដូច Santafe ស៊េរីថ្មីចុងក្រោយ ចង្កៀងមុខ ប្រភេទ projector ជាមួយអំពូលបំភ្លឺពេលថ្ងៃរាងជាអក្សរ H ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ អ៉ីញ និងចង្កៀងក្រោយរចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ជាដើម។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ sunroof និងកៅអីស្រោបដោយស្បែក ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៣ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៥វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៩ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៣ លីត្រ ទៅ ៤ លីត្រប៉ុណ្ណោះក្នុងរយៈចំងាយ ១០០ គីឡូម៉ែត្រ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម