Lamborghini បញ្ចេញជាផ្លូវការនៅម៉ូដែលជំនួស Huracan ប្រភេទ PHEV កម្លាំងក្បែរ ១ពាន់សេះ

ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lamborghini Temerario ប្រភេទ PHEV ជាអ្នកជំនួសដំណែងម៉ូដែល Huracan គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ឬ ដើមឆ្នាំ ២០២៥ ។

Lamborghini Temerario ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នជាមួយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Twin-turbo និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩០៧ សេះ ផ្គួបជាមួយអាគុយទំះម ៣,៨ គីឡូវ៉ាតម៉ោង អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ២,៧វិនាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនារបស់រថយន្តនេះគឺស្រដៀងទៅនឹងរថយន្ត Lamborghini Revuelto និង Huracan ដោយមានចង្កៀងមុខ-ក្រោយ LED រាងជ្រុង រួមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានទំហំធំទូលាយជាងម៉ូដែល Huracan បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,១ អ៉ីញ ក៏ដូចជាកៅអីបែបស្ព័រផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម