Lamborghini បើកឆាកឆ្នាំថ្មី ចំណេញលុយកប់ក្ដោង

[ទីផ្សារបរទេស] ក្រុមហ៊ុន Lamborghini បានចាប់ផ្ដើមត្រីមាសដំបូងនៃឆ្នាំ២០២២ ជាមួយប្រាក់ចំណេញ និងប្រាក់ចំណូលដែលមានការកើនឡើងខ្ពស់ ដែលត្រីមាសទីមួយឆ្នាំ២០២២នេះ បានក្លាយជាត្រីមាសដែលល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

ក្នុងនោះ ក្រុមហ៊ុនអាចរកប្រាក់ចំណូលបានប្រមាណ ៦២២លានដុល្លារ នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ ដែលមានការកើនឡើង ១៣,៣% ធៀបនឹងត្រីមាសដំបូងនៃឆ្នាំ២០២១ ខណៈដែលត្រីមាសទីមួយនៃឆ្នាំ២០២១ ធ្លាប់ក្លាយជាត្រីមាសល្អបំផុតរបស់ក្រុមហ៊ុន។ ដោយឡែកប្រាក់ចំណេញមានការកើនឡើង ២៥% ផងដែរ កើនឡើងពីប្រមាណ ១៤៩លានដុល្លារ មកដល់ប្រមាណ ១៨៧លានដុល្លារ។

ពាណិជ្ជកម្ម

តាមការប្រកាសកាលពីខែមេសាកន្លងទៅ Lamborghini អាចលក់ចេញរថយន្តបានចំនួន ២ ៥៣៩គ្រឿង ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដែលតួលេខនេះមានកំណើន ៤,៨% ហើយក្នុងរថយន្ត Lamborghini Urus អាចលក់ចេញបានច្រើនជាងគេ៕

Sponsored