Lamborghini ហៅឡាន Aventador SVJ ទាំងអស់ចូលចូលរោងចក្រវិញ ក្រោយជួបបញ្ហារបើកគម្របម៉ាស៊ីនពេលកំពុងបើក

39

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ជាតិអាមេរិក (NHTSA) បានចេញការប្រកាសហៅត្រឡប់មកវិញនៃរថយន្ត Lamborghini Aventador SVJ Coupe ដែលត្រូវបានផលិតនៅអំឡុងថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១ ។ រថយន្ត Aventador SVJ Coupe ចំនួន ២២១ ត្រូវបានហៅត្រឡប់មកវិញ ដែលស្មើនឹង ១០០% នៃរថយន្តដែលផលិតនៅក្នុងអំឡុងពេលនេះ។

មូលហេតុនៃបញ្ហាខាងលើ គឺផ្នែកជ័រប្លាស្ទិក( Hinge plastic)នៃគម្របម៉ាស៊ីន ខូចទ្រង់ទ្រាយនៅពេលប៉ះនឹងសីតុណ្ហភាពខ្ពស់ពេក ដែលជះឥទ្ធិពលដល់កម្លាំងរឹតរបស់វីសធ្វើអោយធូ ដែលជាហេតុនាំឱ្យមានបញ្ហារបើកគម្របម៉ាស៊ីនឡើង។ ម្ចាស់រថយន្តម៉ាក Aventador SVJ ដែលត្រូវបានហៅត្រឡប់ទៅវិញ នឹងត្រូវបានទាក់ទងដោយអ្នកចែកចាយ Lamborghini ដើម្បីផ្លាស់ប្តូរជ័រប្លាស្ទិកថ្មី នៅពាក់កណ្តាលខែមេសា រាល់ការជួសជុលនឹងត្រូវបង់ដោយ Lamborghini ។

Sponsored

រថយន្ត Lamborghini Aventador SVJ បំពាក់ដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ V12 កម្លាំង ៧៧០ សេះនិងកម្លាំងបង្វិល ៧២០ Nm ដំណើរការដោយប្រអប់លេខ ISR ៧វគ្គ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ គ.ម / ម៉ ប្រើពេល ២,៩ វិនាទី និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រ / ម៉ោង៕

Sponsored