Lamborghini មួយទឹក ដាក់លក់វិញយកចំណេញ ៨០ម៉ឺនដុល្លារ

រថយន្ត​ Lamborghini Centenario មាន​ផលិត​ត្រឹម​តែ ៤០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ដែល​ក្នុង​នោះ​មាន​ប្រភេទ Coupe ចំនួន ២០គ្រឿង និង​ប្រភេទ Roadster ​មាន​ចំនួន ២០​គ្រឿង ដោយ​អតិថិជន​អាច​កុម្ម៉ង់​​​ការ​តុបតែង​បាន​តាម​ចិត្ត។

ពេល​នេះ​រថយន្ត​កម្រ​​ Lamborghini Centenario Roadster ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​លើ​វិបសាយ​របស់​ហាង​លក់​រថយន្ត​មួយ​កន្លែង​នៅ​កាណាដា​ឈ្មោះ Grand Touring Automobiles ដែល​មាន​តម្លៃ​ប្រមាណ ២,៧៥​លាន​​ដុល្លារ មិន​ទាន់​​គិត​បញ្ចូល​ថ្លៃ​ពន្ធ​ផ្សេងៗ។ តម្លៃ​នេះ​គឺ​ថ្លៃ​លើស​តម្លៃ​ពេល​ចេញ​លក់​ដំបូង​កាល​ពី​ឆ្នាំ ២០១៦ ជា​មួយ​តម្លៃ ១,៩​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ដែល​ដាក់​លក់​នេះ​គឺ​ទើប​តែ​ជិះ​បាន​ចម្ងាយ​ត្រឹម ៥៩៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ គួរ​ដឹង​ថា Centenario Roadster មាន​បំពាក់​ដោយ​ម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំង កម្លាំង ៧៥៩សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២,៨វិនាទី និង​មាន​ល្បឿន​អតិបរមា ៣៥០គ.ម/ម៉៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម