Lamborghini Aventador SVJ ចេញម៉ូដែល Xago Edition ថ្មី ផលិតតែ ១០គ្រឿងគត់

Lamborghini បានប្រកាសចេញរថយន្ត Aventador SVJ Roadster ដែលជារថយន្តដ៏កម្រនោះ ឲ្យកាន់តែកម្រថែមមួយកម្រិតទៀត ជាមួយនឹងការបន្ថែមម៉ូដែលពិសេស Xago Edition ថ្មី។

រថយន្ត Lamborghini Aventador SVJ Xago Edition នេះ នឹងត្រូវផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។ យោងតាមក្រុមហ៊ុន Lamborghini បានឲ្យដឹងថា រថយន្តប្រភេទ Limited Edition នេះ ត្រូវបានឌីហ្សាញតាមរាងឆកោន នៅឯប៉ូលខាងជើង។ ជាក់ស្តែង រថយន្តម៉ូដែល Xago Edition នេះ ត្រូវបានបង្កើតឡើងដើម្បីអបអរដល់ការឌីហ្សាញលើរថយន្ត Lamborghini តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Aventador SVJ Xago Edition មានការឌីហ្សាញគួបផ្សំរវាងរូបឆកោនពណ៌ទឹកប្រាក់ព្រាលៗ ជាមួយនឹងពណ៌ដែលអតិថិជនជ្រើសរើស ព្រមទាំងយ៉ាន់ពណ៌ខ្មៅរលោង Nireo Ad Personam។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វា ក៏មានការឌីហ្សាញរូបឆកោន ជាមួយនឹងពណ៌បញ្ច្រាសគ្នា ដើម្បីឲ្យដូចពណ៌ផ្នែកខាងក្រៅផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម