Lamborghini Aventador មួយគ្រឿងចុងក្រោយ រំកិលចេញពីរោងចក្រហើយ

[ទីផ្សារបរទេស] អស់រយៈពេល១១ឆ្នាំ ទីបំផុតរថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយ បាន​រំកិល​ខ្លួន​ចេញ​ពី​រោងចក្រ ដោយវាគឺជារថយន្តទី ១១ ៤៦៥គ្រឿង និងមាន​ប្រើប្រាស់​ពណ៌​ខៀវមួយ​ប្រភេទមកពី Ad Personam។

វាមិនត្រឹមតែជា Aventador ចុងក្រោយនោះទេ ប៉ុន្តែក៏ជារថយន្តម៉ាស៊ីន ១២ស៊ីឡាំង សុទ្ធចុងក្រោយរបស់ Lamborghini ដោយ​វាគឺជារថយន្តម៉ូដែល Aventador LP 780-4 Ultimae Roadster ដែលនឹងត្រូវដឹក​ជូន​អតិថិជននៅឯ​ប្រទេស​ស្វីស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aventador បានបង្ហាញខ្លួនដំបូងក្នុងកម្មវិធី Geneva Motor Show កាលពីឆ្នាំ២០១១ ដោយវាប្រើប្រាស់ម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំងថ្មីរបស់ Lamborghini។ ក្នុងវដ្ដជីវិតរបស់វា Aventador បានក្លាយជារថយន្តដ៏ជោគជ័យខាងផ្នែកលក់ ដោយ​ត្រឹម​រយៈពេល៥ឆ្នាំ អាចលក់ចេញបាន ៥ពាន់គ្រឿង។

យ៉ាងណា Aventador មិនមែនជារថយន្តម៉ាស៊ីន ១២ស៊ីឡាំងចុងក្រោយនោះទេ ព្រោះថារថយន្ត​ម៉ូដែលថ្មីដែលចូល​មក​ជំនួស​នឹងប្រើប្រាស់ម៉ាស៊ីន ១២ស៊ីឡាំង ដដែល ប៉ុន្តែទទួលបានជំនួយកម្លាំងពីថាមពលអគ្គិសនី ដោយរំពឹងថានឹងមានម៉ូទ័រអគ្គិសនីមួយ​ អម​ជាមួយ​ម៉ាស៊ីន ១២ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម