Lamborghini Lanzador ជាគំរូឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Lamborghini មានកម្លាំង ១ពាន់សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Lamborghini Lanzador Concept ជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុន ខណៈការផលិតគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៨ ជាមួយការរំពឹងថាមានតម្លៃលក់ខ្ទង់ ៣០០ ០០០ ដុល្លារ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Lanzador គឺជារថយន្តប្រភេទ Crossober-supercar ទ្វារ ២ ជាមួយការប្រើប្រាស់ភាសារចនាថ្មីរបស់ Lamborghini ដែលទទួលការឌីស្សាញមួយចំនួនចេញពីរថយន្ត Lamborghini Urus ផងដែរ ។ ខណៈនៅផ្នែកខាងមុខមានបំពាក់ចង្កៀងរាងស្លីមយកលំនាំពីរថយន្ត Lamborghini Estoque ឆ្នាំ ២០០៨ ដែលនៅពីលើរន្ធបឹតខ្យល់ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ រួមបញ្ចូលគ្នានិង Fin aerodynamic ជំនួយដល់ការជ្រែកខ្យល់បានយ៉ាងល្អ ព្រមទាំងចង្កៀងក្រោយរួមបញ្ចូលគ្នានOលក្ខណៈពិសេសពីរថយន្ត Estoque និង Sian និងថាសកង់ទំហំដល់ទៅ ២៣ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងបានតុបតែងជាស្បែករោមចៀមមកពីប្រទេសអូស្ត្រាលី ដោយនៅលើតាប្លូមានអេក្រង់កំសាន្តសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខទៅរចនាឡើងបែបអនាគត និងកុងសូលកណ្តាលរាងអក្សរ Y រចនាឡើងបែបយានអាវកាសដែលមានរន្ធសាក USB-C និងកន្លែងដាក់ដបទឹកចំនួន ២ ។ លើសពីនេះ មានបំពាក់កៅអីបែបស្ព័ររាងស្លីមជាមួយអេក្រង់នៅពីក្រោយ និងកៅអីក្រោយអាចធ្វើការបត់ចុះក្រោមបានផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Lamborghini មិនទាន់បានធ្វើការបញ្ចេញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែគេដឹងថា រថយន្តនេះដំណើរកាដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទបើកបរប៉ុង ២ អាចផលិតកម្លាំងបាន ១៣៤១ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម