រថយន្ត Lamborghini Aventador បានចូលក្នុងរោងចក្រផលិតចាប់តាំងពីឆ្នាំ ២០១១ មក ហើយនាពេលនេះ Lamborghini បានប្រកាសពីការលក់រថយន្ត Aventador បានដល់ ១ម៉ឺនគ្រឿង ក្រោយពីចំណាយពេលលក់អស់ជាច្រើនឆ្នាំ។
រថយន្ត Aventador ទីមួយម៉ឺន គឺជាប្រភេទ SVJ Roadster ដែលមានពណ៌ប្រផេះ លាយពណ៌ក្រហម និងពណ៌ខ្មៅ ដែលវានឹងត្រូវដឹកជញ្ជូនជូនអតិថិជនម្នាក់ក្នុងប្រទេសថៃ។
រថយន្ត Aventador SVJ Roadster មានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ ១២ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧៧០សេះ ហើយមានសមត្ថភាពអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលត្រឹម ២,៩វិនាទី និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉៕