ឡានអគ្គិសនី Subaru Solterra STI នឹងត្រូវមកជំនួសដំណែង WRX STI

ក្រុមហ៊ុន Subaru បានបញ្ជាក់ថា រថយន្ត WRX STI ជំនាន់ថ្មី គឺលែងមានទៀតហើយ ប៉ុន្តែមិនមែនមានន័យាថា ត្រកូល STI ត្រូវបាត់បង់ជីវិតនោះទេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Subaru កំពុងតែមានគម្រោងបញ្ចេញរថយន្ត Solterra STI សម្រាប់ស៊េរីឆ្នាំ២០២៥ ដែលមានន័យថា អ្នកស្នងដំណែង WRX STI គឺជារថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបទៅ រថយន្ត Subaru WRX ឆ្នាំ២០២២ មានប្រវែង ១៨៤អ៊ីញ ទទឹង ៧២អ៊ីញ និងកម្ពស់ ៥៨អ៊ីញ ខណៈរថយន្ត Subaru Solterra មានប្រវែង ១៨៤,៦អ៊ីញ ទទឹង ៧៣,៣អ៊ីញ និង កម្ពស់ ៦៥អ៊ីញ។

គួរឲ្យដឹងដែរថា រថយន្ត Subaru Solterra ធម្មតា ដែលបានបង្ហាញខ្លួនកាលពីប៉ុន្មានខែមុន មានតម្លៃចាប់ពី ៤២ ០០០ដុល្លារ ខណៈរថយន្ត Subaru WRX មានតម្លៃចាប់ពី ២៩ ១០៥ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម