ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Land Rover ចេញម៉ូឌែលកប់បំផុតនៃត្រកូល Discovery ឆ្នាំ២០២៣ ដោយតម្លៃជាង ៧ម៉ឺនដុល្លារ

Land Rover ចេញម៉ូឌែលកប់បំផុតនៃត្រកូល Discovery ឆ្នាំ២០២៣ ដោយតម្លៃជាង ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Land Rover បានធ្វើការបញ្ចេញនូវរថយន្ត Discovery Metropolitan Edition ឆ្នាំ២០២៣ ជាមួយការបើកការកក់នៅលើទីផ្សារសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ៧៥ ៣០០ដុល្លារ ខណៈពេលម៉ូឌែល Entry-Level មានតម្លៃត្រឹម ៥៦ ៦០០ដុល្លារ។

ម៉ូឌែលថ្មី Metropolitan Edition ស្ថិតនៅលំដាប់កំពូលនៃត្រកូល Discovery និងត្រូវបានផលិតឡើងផ្អែកលើម៉ូឌែលគម្រូ R-Dynamic HSE។ Land Rover បានផ្តល់នូវម៉ូឌែលថ្មីនេះជាលក្ខណៈ Bright Atlas នៅលើប៉ាណាមុខ និងជុំវិញអក្សរឡូហ្គូ Discovery ព្រមទាំងបានបំពាក់ជាមួយថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ២២អ៊ីញ រួមជាមួយដុំហ្វ្រាំងពណ៌ខ្មៅ និងលេងជាមួយពណ៌ប្រាក់នៅលើកាងមុខ-ក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសថ្មបន្តចូលទៅកាន់ផ្នែកខាងក្នុង វាបានបំពាក់ស្តង់ដាមកជាមួយអេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD, ដៃចង្កូតមានមុខងារក្តៅត្រជាក់, កៅអីជួរទី ៣បញ្ជាដោយថាមពលអេឡិចត្រូនិច និងមានមុខងារកម្តៅ, ប្រអប់សម្រាប់ក្លាសេ និងម៉ាស៊ីនត្រជាក់ ៤តំបន់។

រថយន្ត Discovery Metropolitan Edition ឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីន Ingenium ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមួយប្រព័ន្ធ mild-hybrid កម្លាំង ៤៨វ៉ុល អាចផលិតកម្លាំងបាន ៣៥៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម