ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Leapmotor ដាក់លក់ឡាន B01 EV របស់ខ្លួននៅចិន តម្លៃតែ ១មុឺនដុល្លារ ប៉ុណ្ណោះ

Leapmotor ដាក់លក់ឡាន B01 EV របស់ខ្លួននៅចិន តម្លៃតែ ១មុឺនដុល្លារ ប៉ុណ្ណោះ

ទីបំផុត! បន្ទាប់់ពីរង់ចាំអស់រយៈពេលជាយូរ ពេលនេះ រថយន្តអគ្គិសនី Leapmotor B01 ប្រភេទ Sedan របស់ក្រុមហ៊ុន Leapmotor បានប្រកាសចេញលក់ជាផ្លូវកានៅក្នុងប្រទេសចិនហើយ ដោយមានតម្លៃលក់ចាប់ពី ១២ ៥០០ដុល្លារ ដល់ ១៦ ៧០០ដុល្លារ តែប៉ុណ្ណោះ។

Leapmotor B01: non solo suv - alVolante.it

រថយន្ត Leapmotor B01 ត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង LEAP 3.5 មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៨៨០ ម.ម កម្ពស់ ១ ៤៩០ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៣៥ ម.ម ដំណើរដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ១៣៤សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៤៣,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ១៣៤ និង ២១៥សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៥៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ២១៥សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៦៧,១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ គឺមានបំពាក់នូវរ៉ាដានៅលើដំបូល, ភ្លើងបំភ្លឺពេលថ្ងៃរចនាជាមួយរបា ប៉ាណាខាងមុខបិទជិតភ្ជាប់ជាមួយអំពូល LED និងទទួលបាននូវជម្រើសពណ៌ជាច្រើនរួមមានពណ៌ស្វាយ ប្រាក់ ប្រផេះ ស ផ្កាឈូក ខ្មៅ និងពណ៌ខៀវ។

Double the value of a Tesla: Leapmotor builds a half-price Model 3

ចំពោះផ្នែកខាងក្នុងវិញ ទទួលបាននូវកុងទ័រឌីជីថលទំហំ ៨.៨ អុីញ, អេក្រង់កម្សាន្ដទំហំ ១៤.៦ អុីញ មានកម្រិតបង្ហាញ 2.5K, ប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus ដែលមានមុខងារ AI និងប្រព័ន្ធ Leapmotor Pilot ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម