Lexus បង្ហាញចេញរូបរាងគំរូឡានស្ព័រប្រភេទអគ្គិសនី

[ទីផ្សារបរទេស] ចូលរួមក្នុងកម្មវិធី Goodwood Festival of Speed ក្រុមហ៊ុន Lexus បានដាក់តាំងបង្ហាញ​រថយន្ត​ជា​ច្រើន​រួមមាន​ Lexus RZ និង Concept នៃរថយន្តស្ព័រអគ្គិសនី ដែលមានឈ្មោះថា Electrified Sport Concept ថែម​ទៀត​ផង។

រថយន្តអគ្គិសនីស្ព័រដែលបានដាក់តាំងបង្ហាញគឺជាការតាំងបង្ហាញលើកដំបូងក្រៅទឹកដីប្រទេសជប៉ុន ដែលធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​កម្រ​បាន​ឃើញ​មួយ​ក្នុងកម្មវិធី Goodwood Festival of Speed។

ពាណិជ្ជកម្ម

តាម​ការ​លើកឡើងរបស់ Lexus បានឲ្យដឹងថារថយន្តស្ព័រអគ្គិសនីនេះគឺមានទំនាក់ទំនង​ជាមួយរថយន្តស្ព័រ LFA ដ៏​កម្រ ហើយ​រថយន្ត​ស្ព័រអគ្គិសនីច្បាស់ណាស់ថាវានឹងមានសមត្ថភាពខ្លាំងក្លាលើស LFA ដោយសារវាមានប្រើប្រាស់ម៉ូទ័រអគ្គិសនី ដែលនឹង​អាច​ផ្ដល់​ទាំងកម្លាំងខ្លាំង និងសន្ទុះលឿន។

Lexus និយាយថារថយន្ត Concept នេះនឹងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម២វិនាទី ហើយ​បច្ចេកវិទ្យា​អាគុយ​ស្ងួត​លើ​រថយន្តនេះក៏នឹងផ្ដល់ចម្ងាយបើកបរបានឆ្ងាយបំផុតផងដែរ ដោយ Lexus បានលើកឡើងពីចម្ងាយបើកបរ​ប្រមាណ ៦៩២គីឡូម៉ែត្រ។

ជាមួយការបង្ហាញនេះដែរ នៅមិនទាន់មានការបញ្ជាក់ពី Lexus នៅឡើយទេ ថានឹងផលិតរថយន្ត Concept នេះ​លក់​លើ​ទីផ្សារ​ឬ​យ៉ាងណានោះ៕

Sponsored