Lexus ជាប់ជាម៉ាកឡានធន់បំផុត ប្រចាំឆ្នាំ២០២១

ជារៀងរាល់ឆ្នាំ គេហទំព័រ Consumer Reports បានប្រមូលទិន្នន័យពី ភាពអាចជឿជាក់ ឬ ភាពធន់ (reliability) នៃរថយន្តពីអ្នកប្រើប្រាស់ តាមរយៈកម្រងសំណួរអនឡាញដែលផ្ញើទៅសមាជិករបស់ខ្លួន។

ក្នុងនោះម្ចាស់រថយន្តត្រូវបានសួរអំពីបញ្ហាណាមួយដែលរថយន្តរបស់ពួកគេបានជួបប្រទះ ក្នុងរយៈពេល ១២ ខែមុន ក្នុង ១៧ ទិដ្ឋភាព រួមទាំង ផ្នែកដូចជា ម៉ាស៊ីន, ប្រអប់លេខ, ប្រព័ន្ធភ្លើង និង តួខ្លួនរថយន្ត ផងដែរ។ ពិន្ទុភាពជឿជាក់ ឬភាពធន់ មានពី ០ ទៅ ១០០ ពិន្ទុ ជាមួយនឹងការវាយតម្លៃជាមធ្យមចន្លោះពី ៤១ ទៅ ៦០ ពិន្ទុ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការសិក្សានៅក្នុងឆ្នាំនេះ ម៉ាករថយន្ត Lexus បានឈរនៅលំដាប់លេខ១ ជាមួយនឹងពិន្ទុ ៧៦ ហើយតាមពីក្រោយដោយ Mazda ៧៥ពិន្ទុ, Toyota ៧១ពិន្ទុ, Infiniti ៦៩ពិន្ទុ និង Buick, Honda និង Subaru ៦៦ពិន្ទុដូចគ្នា។

បើនិយាយពីប្រភេទរថយន្តវិញ រួមមាន Sedan, Hatchback, Wagon, Coupe និង Convertible បានបង្ហាញឲ្យឃើញពីភាពធន់បំផុតរបស់ពួកវា ជាមួយនឹងពិន្ទុជាមធ្យម ៥៧ បើប្រៀបធៀបទៅនឹង ៥០ ពិន្ទុនៃ SUV និង ៤៣ ពិន្ទុ នៃ Pickup និង Minivan៕

ខាងក្រោមនេះគឺជាលទ្ធផលសរុប៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម