Lexus បង្ហាញរូបប៉ាតង់ថ្មីនៃរថយន្តស្ព័រអគ្គិសនី ដែលគ្រោងនឹងចូលផលិតកម្មឆាប់ៗ

[បរទេស] កាលពីចុងឆ្នាំ ២០២១ កន្លងទៅ នៅឯសន្និសិទ TOYOTA និង Lexus Electric Strategy Conference បានធ្វើការដាក់បង្ហាញនៅគំរូរថយន្តច្រើនជាង ១៦ ម៉ូដែល ។ ខណះពេលនេះ ឯកសារប៉ាតង់ថ្មីមួយត្រូវបានចេញផ្សាយសម្រាប់រថយន្តស្ព័រអគ្គិសនី Lexus ប្រភេទ sedan ដែលត្រូវបានគេរំពឹងថាជាកំណែផលិតកម្ម។

តាមរូបភាព រថយន្ត Lexus Electrified Sedan បានបង្ហាញផ្នែកខាងមុខស្រដៀងទៅនឹងរថយន្តគំរូដែលបានបង្ហាញ ដោយប៉ាណាបិទជិត ជាប់ជាមួយចង្កៀងមុខ LED រាងស្រួច ដៃទ្វារបង្គប់ដ៏ពេញនិយម ហើយរូបរាងរបស់ថាសកង់គឺស្របនឹងគំរួរថយន្តដើម និងចង្កៀងក្រោយប្រើប្រាស់ជាប្រភេទ LED ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះព័ត៌មានបច្ចេកទេស Lexus នៅមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។ យោងតាមគម្រោង Lexus នឹងមានរថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣០ នៅក្នុងទីផ្សារអឺរ៉ុប អាមេរិកខាងជើង និងប្រទេសចិន ជាមួយនឹងចំណែកនៃរថយន្តអគ្គិសនីមួយលានគ្រឿងនៅទូទាំងពិភពលោក។

គួរឲ្យដឹងថា រថយន្តអគ្គិសនី Lexus ប្រភេទ Sedan នេះគឺជារថយន្តប្រភេទ Coupe Sedan ទ្វារ ៤ ដែលភ្ជាប់មកជាមួយនៅការរចនាដ៏ប្រណិត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម