[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus ES ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២៦ មុខមាត់ថ្មី នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។
Lexus ES ជំនាន់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសម្រាប់៖
- ម៉ូដែល Lexus ES 200 បំពាក់ម៉ាស៊ីនម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៧០ សេះ ។
- ម៉ូដែល Lexus 300h បំពាក់មាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៥ ដោយម៉ូដែលទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីទៅលើផ្នែកខាងមុខរួមមាន ប៉ាណា និងចង្កៀងមុខ LED ថ្មី ព្រមទាំងចង្កៀងក្រោយ LED ឌិស្សាញថ្មី អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៤អ៉ីញ យកចេញពីម៉ូដែល RX ដែលជំនួសអេក្រង់ចាស់ទំហំ ១២,៣ អ៉ីញ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធបញ្ជាដោយសំឡេងផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Lexus ES ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២៦ មុខមាត់ថ្មីនេះ កំពុងបើកទទួលការបញ្ជាទិញទុកមុននៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤១ ៤៩២ ដុល្លារ ៕