Lexus ES ឆ្នាំ២០២១​ ទើបចេញ ថែមប្រភេទ Black Line Special Edition ថ្មី

រថយន្ត Lexu ES ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយឥឡូវនេះមានទាំងប្រភេទប៉ុង២ ទៀតផង។

រថយន្ត Sedan ប្រណីតថ្មីនេះបានបន្ថែមម៉ូដែល ES 250 AWD ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៣សេះ។ ចំណែកឯម៉ូដែល ES 350 ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣០២សេះ គឺនៅដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែករថយន្ត ES 250 AWD គឺមានកម្រិតស៊ីសាំងតិចជាង គឺត្រឹមតែ ៨លីត្រ/១០០គីឡូម៉ែត្រ ខណៈម៉ូដែល ES 350 គឺ ៩លីត្រ/១០០គីឡូម៉ែត្រ។

ក្រៅពីបន្ថែមម៉ូដែលប៉ុង២ Lexus ក៏បានចេញម៉ូដែល ES 350 Black Line Special Edition ដែលផលិតផ្អែកតាមម៉ូដែល F-Sport ដោយក្នុងនោះមានតុបតែងតួខ្លួនពណ៌ខ្មៅលើ កញ្ចក់មើលចំហៀង, កាងកាត់ខ្យល់ខាងក្រោយ និងយ៉ាន់ ជាដើម។ គួរបញ្ជាក់ថា សម្រាប់ម៉ូដែលពិសេសខាងលើនេះ នឹងត្រូវផលិតត្រឹមតែ ១ ៥០០គ្រឿងប៉ុណ្ណោះ។

ចំពោះតម្លៃរបស់រថយន្ត Lexus ES ស៊េរីឆ្នាំ២០២១ នឹងត្រូវប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម