រថយន្ត Tesla ត្រូវបានហាមឃាត់ពីអគាររដ្ឋាភិបាលមួយចំនួននៅចិន ដោយសារការភ័យខ្លាចប្រព័ន្ធតាមដាន

ម្ចាស់រថយន្ត Tesla ត្រូវបានគេស្នើសុំម្តងទៀតមិនឱ្យចតនៅខាងក្នុងអាគាររដ្ឋាភិបាលមួយចំនួននៅក្នុងប្រទេសចិន។ បញ្ហានេះទាក់ទងនឹងកាមេរ៉ារបស់ក្រុមហ៊ុន Tesla ដែលគេគិតថាអាចនឹងជាប្រភពតាមដានទៅលើប្រទេសចិន ហើយហេតុផលនេះក៏ដោយសារតែ Tesla ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ ប្រភពដែលធ្លាប់ជួបបញ្ហានេះស្រដៀងគ្នានេះដែរ បាននិយាយប្រាប់ សារព័ត៌មាន Router ថាបុគ្គលិកនៅទីភ្នាក់ងាររដ្ឋាភិបាលពីរនាក់ត្រូវបានណែនាំដោយប្រធានផ្នែកគ្រប់គ្រងរបស់ពួកគេ ប្រាប់មិនឱ្យចតរថយន្ត Teslas នៅកន្លែងធ្វើការទៀតទេ។

នេះគឺជារបាយការណ៍ទី ២ ទាក់ទងនឹងការហាមឃាត់លើក្រុមហ៊ុន Tesla នៅអគាររដ្ឋាភិបាលចិន។ នៅក្នុងខែមីនា ក៏ធ្លាប់បានបង្ហាញថាកងទ័ពចិនបានហាមឃាត់ក្រុមហ៊ុន Teslas មិនឱ្យចូលបរិវេណលំនៅដ្ឋានរបស់ខ្លួន ដោយសារការព្រួយបារម្ភអំពីកាមេរ៉ារថយន្តរបស់ពួកគេត្រូវបានគេប្រើដើម្បីធ្វើការស៊ើបការណ៍។ នៅពេលនោះដែរ ប្រហែល ២ ៣ថ្ងៃក្រោយមក លោក Elon Mask បានធ្វើការបដិសេធថា រថយន្តរបស់ខ្លួនមិនមានបំពាក់ប្រព័ន្ធតាមដាន ឬស៊ើបការណ៍អ្វីឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយានយន្តថ្មីជាច្រើនមានបំពាក់កាមេរ៉ា ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងក៏ដោយ ប៉ុន្តែខាងយោធារបស់ចិនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែកាមេរ៉ារបស់ក្រុមហ៊ុន Teslas អាចត្រូវបានប្រើដើម្បីថតសកម្មភាពជាបន្តបន្ទាប់និងអាចកត់ត្រាទិន្នន័យទុក។ យោធា ក៏បានលើកហេតុផលថាខ្សែអាត់វីដេអូអាចត្រូវបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ហើយវាក៏មានការព្រួយបារម្ភផងដែរថាដោយសារតែការចល័តរថយន្ត អាចនឹងមានការបញ្ជូនវីដេអូបែកធ្លាយជាច្រើនផងដែរ។

ក្រុមហ៊ុន​ Tesla នៅតែបន្តធ្វើការបញ្ចុះបញ្ចូលទៅទីភ្នាក់ងាររបស់ចិន ថាវាមិនមែនជាការធ្វើចារកម្ម ហើយវាក៏នឹងមានសារៈសំខាន់នោះទេ ព្រោះប្រទេសនេះគឺជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក និងជាទីផ្សារធំបំផុតទី ២ របស់ក្រុមហ៊ុន Tesla ។ យោងតាមទិន្នន័យលក់សរុបរបស់ក្រុមហ៊ុននេះ ៣០ ភាគរយនៃការលក់របស់ខ្លួន ចាប់ផ្តើមមានការលំបាកនៅក្នុងប្រទេសចិន ដែលវានឹងក្លាយជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដោយសារតែការលើកឡើងនេះ។

តើ Tesla អាចដូច Apple ដែរឬទេ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម