រថយន្ត Lexus LM 350 ទើបចេញលក់នៅប្រទេសម៉ាឡេស៊ីជាផ្លូវការ ដែលមានភាពយូរជាងទីផ្សារដទៃ បើប្រៀបធៀបទៅនឹងទីផ្សារប្រទេសថៃ ឬសិង្ហបុរី។
សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី រថយន្ត Lexus LM 350 មានតម្លៃថ្លៃជាងរថយន្ត Toyota Alphard ចំនួន ១៥០ភាគរយ ដែលមានតម្លៃប្រមាណ ២៧៨ ០០០ដុល្លារ។
សម្រាប់ផ្នែកខាងក្រៅ វាបានបំពាក់ជាមួយប៉ាណាក្រូមមួយផ្ទាំងធំ ដែលជាអត្តសញ្ញាណរបស់ Lexus LM រួមជាមួយចង្កៀងបំភ្លឺខាងមុខទាំងអស់ ប្រភេទ LED និងចង្កៀងក្រោយប្រភេទ LED បន្ថែមជាមួយថាសកង់ទំហំ ១៨អ៊ីញផងដែរ។
លើសពីនេះ ដោយសារវាជាប្រភេទ Business Version ដូច្នេះសម្រាប់ផ្នែកខាងក្រោយបានបំពាក់ជាមួយកៅអីចំនួន ២ និងខណ្ឌដាច់ដោយឡែកពីគ្នារវាងអ្នកបើកបរ និងអ្នករួមដំណើរដោយជញ្ជាំងកញ្ចក់ និងអេក្រង់កម្សាន្ត ដែលអាចភ្ជាប់ជាមួយទូរស័ព្ទ និងកុំព្យូទ័រ ទំហំ ២៦អ៊ីញផងដែរ។ លើសពីនេះ វាក៏បានបំពាក់ជាមួយប្រព័ន្ធកំសាន្តប្រភេទ Mark Levinson stereo ចំនួន ១៩គ្រាប់, ដំបូល Sunroof, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ និងកូនទូទឹកកកទំហំ ១៤អ៊ីញផងដែរ។ រីឯផ្នែកខាងក្នុងការប៊ីនខាងមុខ បានបំពាកជាមួយ អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, Qi wireless charging, កាំមេរ៉ា ៣៦០ដឺក្រ និងគ្រឿងបរិក្ខាជាច្រើនបន្ថែមទៀត។
រថយន្ត Lexus LM 350 នេះក៏បានបំពាក់មកជាមួយកញ្ចប់ជំនួយការបើកបរបស់ Lexus Safety System + ដែលរួមមាន៖ Automatic Emergency Braking Technology, Adaptive Cruise Control with Stop & Go feature, ប្រពន្ធរក្សាគន្លងផ្លូវ, Blind Spot Warning, Rear Vehicle Warning, Lights Smart lighting និងពោងសុវត្តិភាពចំនួន ៧គ្រាប់។
LM 350 បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ Naturally Aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៦សេះ និងកម្លាំងបង្វិល ៣៦១ញ៉ូតុនម៉ែត្រ។ វាដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ ហើយវាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៣វិនាទី និងមានល្បឿនអតិបរមា ១៨០គ.ម/ម៉៕