Lexus NX ឆ្នាំ២០២២ តុបតែងគ្រឿង TRD មើលទៅកាចអស់ទាស់!

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ គឺជារថយន្តជប៉ុនចុងក្រោយបង្អស់មួយ ដែលនឹងទទួលបានគ្រឿងតុបតែងជាច្រើនផ្នែក ពីក្រុម Toyota Racing Development (TRD)។

ចាប់ផ្តើមដំបូង វានឹងមានកាង front chin spoiler មុខ ដែលជួយឲ្យផ្នែកខាងមុខនៃ SUV នេះមើលទៅរៀងកាចជាងមុន។ TRD ក៏បានឲ្យដឹងដែរថា កាងនោះនឹងដំណើរការជា aerodynamic ថែមមួយកម្រិតទៀត ហើយក៏ជួយដល់ល្បឿនឆ្លើយតបនៃចង្កូតដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ វាក៏មានត្រឡោកកញ្ចក់ថ្មី (new wing mirror) និង កាងចំហៀង (extended side skirts) ដែលជួយដល់កម្រិត aerodynamics តែក៏ជួយដល់រូបរាងរថយន្ត NX ឲ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀតផងដែរ។

មិនតែប៉ុណ្ណោះ TRD ក៏ផ្តល់នូវកាងលំហូរខ្យល់ក្រោយ (rear diffuser) ដែលអាចបំពាក់ជាមួយនឹងប្រព័ន្ធបំពង់ស៊ីម៉ាំង ៤ sports exhaust system ទៀតផង។ លើសពីនេះទៅទៀត សម្រាប់អតិថិជនដែលចង់ឲ្យរថយន្ត NX របស់ពួកគេកាន់តែលេចធ្លោនោះ ក៏អាចបំពាក់ជាមួយនឹងយ៉ាន់កង់ទំហំ ២០អ៊ីញ ប្រភេទ forged aluminum និងពណ៌ gun metallic ផងដែរ។

ក្រៅពីនោះ TRD ក៏ផ្តល់នូវ front និង rear performance dampers ដែលជួយកាត់បន្ថយសំឡេង និងរំញ័រ ក៏ដូចជា បន្ទះការពារបាតក្រោមរថយន្ត ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម