Lexus NX ជំនាន់ថ្មីចេញតម្លៃលក់នៅអង់គ្លេស ចាប់ពី៥ម៉ឺនដុល្លារ

បន្ទាប់ពីប្រកាសចេញកាលពីខែមិថុនាជាផ្លូវការរួចមក រថយន្ត Lexus NX ជំនាន់ថ្មីបានទៅដល់ទីផ្សារអឺរ៉ុបជាផ្លូវការហើយ ដោយមានដាក់លក់នៅតាមប្រទេសមួយចំនួននៅអឺរ៉ុប ជាមួយតម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារ។

នៅទីផ្សារមួយចំនួនមានលក់តែប្រភេទម៉ាស៊ីនពីស្តុងសុទ្ធដែលមានជម្រើស NX 250 និង NX 350 ខណៈដែលនៅតាមទីផ្សារធំដូចជានៅអង់គ្លេសនឹងមានតែជម្រើសអគ្គិសនី 350h និង 450h+ តែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NX 250 មានបំពាក់ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩៦សេះ ខណៈដែល NX 350 បំពាក់ម៉ាស៊ីន  turbocharged ២,៤លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥សេះ ដែលពីរប្រភេទនេះមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប្រើប្រព័ន្ធបើកបរប៉ុងពីរ។

ដោយឡែក NX 350h មានបំពាក់ម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានសរុប ២៤០សេះ ខណៈដែល NX 450h+ មានបំពាក់ម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបានសរុប ៣០៤សេះ។

នៅអង់គ្លេស NX 350h មានតម្លៃចាប់ពីប្រមាណ ៥០ ៥៥០ដុល្លារ ខណៈដែល NX 450h+ មានតម្លៃចាប់ពីប្រមាណ ៦៥ ៤០០ដុល្លារ ហើយតម្លៃសម្រាប់ទីផ្សារដទៃនៅមិនទាន់ប្រកាសចេញនៅឡើយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម