Lexus RX 450 ឆ្នាំ ២០២០ នៅវៀតណាម លក់តម្លៃ ២០ម៉ឺនដុល្លារ

រថយន្ត RX 450h ស៊េរី​ឆ្នាំ ២០២០ បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ VMS កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ពេល​នេះ​មាន​ការ​បង្ហាញ​តម្លៃ​លក់​ពី​ក្រុមហ៊ុន Lexus ប្រចាំ​ប្រទេស​វៀតណាម ដែល​រថយន្ត​ម៉ូដែល​នេះ​មាន​ ៤,៦៤ ពាន់​លាន​ដុង ស្មើ​នឹង​ប្រមាណ ២០ ម៉ឺន​ដុល្លារ។

RX 450h គឺ​ជា​ស៊េរី​ឆ្នាំ ២០២០ ដែល​វា​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​លើ​ការ​ឌីហ្សាញ និង​​មាន​បច្ចេកវិទ្យា​ថ្មីៗ​លើស​ពី​ស៊េរី​មុន។ អំពូល​ភ្លើង​ខាង​មុខ​ហាក់​មាន​រាង​ស្លីម​ជាង​មុន ហើយ​រន្ធ​ខ្យល់​បាន​ប្ដូរ​រចនាបថ​ថ្មី​ផង​ដែរ។ ចំណែក​ផ្នែក​ខាង​ក្នុង​របស់​ RX 450h ឆ្នាំ ២០២០ មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ប្រព័ន្ធ​ម៉ាស៊ីន​វិញ Lexus RX 450h នៅ​តែ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ អាច​ផលិត​កម្លាំង​បាន​ ៣០៨ សេះ ដូច​ស៊េរី​មុន​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម