កាលពីថ្មីៗកន្លងទៅនេះគេបានប្រទះឃើញដំណឹងប៉ាតង់អំពីរថយន្ត RX 450h+ ថ្មី ដោយត្បិតថាគេមិនដឹងច្បាស់ថាវាមានអត្ថន័យបែបណា ប៉ុន្តែគេសង្ស័យថាជាប្រភេទ PHEV (Plug-in Hybrid) នៃរថយន្ត Lexus RX។
ដោយឡែកនាពេលនេះគេបានប្រទះឃើញប៉ាតង់ថ្មីមួយទៀតសម្រាប់រថយន្ត Lexus RX ដែលគួរឲ្យចាប់អារម្មណ៍ជាងមុនទៅទៀត។ ប៉ាតង់ថ្មីនេះបានរំលឹកអំពីឈ្មោះ RX500h ដែលមានលក្ខណៈដូចគ្នានឹងឈ្មោះរថយន្ត LS 500h។ ប្រសិនបើឈ្មោះនេះតំណាងឲ្យម៉ាស៊ីនរថយន្តដូចជានៅលើ LS 500h នោះអាចមានន័យថារថយន្ត Lexus RX នឹងឡើងកម្លាំងដល់ ៣៥៤សេះ។
គួរដឹងថារថយន្ត LS 500h មានបំពាក់ដោយម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៣៥៤សេះ ដែលអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេល ៥,២វិនាទី ជាមួយល្បឿនអតិបរមា ២១៨គ.ម/ម៉៕