Mazda ជាប់ជាម៉ាកឡានគួរឲ្យទុកចិត្តជាងគេនៅអាមេរិក

ទស្សនាវដ្ដី​វាយ​តម្លៃ​ផលិតផល​របស់​អាមេរិក​ឈ្មោះ​ថា​ Consumer Reports បាន​បញ្ចេញ​​ចំណាត់​ថ្នាក់​ម៉ាក​រថយន្ត​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ​ប្រចាំ​ឆ្នាំ ២០២០ ដែល​​​ឃើញ​ថា​ Mazda ស្ថិត​នៅ​តំណែង​លេខ​មួយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

Mazda អាច​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​កំពូល​ដែល​ពី​មុន​មក​ធ្លាប់​កាន់​កាប់​ដោយ​ម៉ាក Toyota និង​ម៉ាក Lexus ដែល​ជា​ម៉ាក​រថយន្ត​មាន​ដើម​កំណើត​ពី​ប្រទេស​ជប៉ុន​ដូច​គ្នា។ ជោគជ័យ​របស់ Mazda គឺ​ដោយ​សារ​ក្រុមហ៊ុន​បាន​​ធ្វើ​ការ​កែ​រូបរាង​រថយន្ត​ថ្មី​ដោយ​ឃ្លាត​ឆ្ងាយ​ខ្លាំង​ពី​រូបរាង​ដើម និង​ជៀសវាង​ពី​ការ​បន្ថែម​ប្រព័ន្ធ​ម៉ាស៊ីន និង​ប្រព័ន្ធ​កម្សាន្ត​ថ្មីៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​​លទ្ធផល​ខាង​លើ​នេះ​គឺ​​​សម្រេច​បាន​ផ្អែក​តាម​ទិន្នន័យ​ដែល​គេ​ប្រមូល​បាន​ពី​សមាជិក​ Consumer Reports ​ដែល​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ជា​មួយ​ការ​ប្រើ​ប្រាស់​រថយន្ត​របស់​ពួក​គេ ដែល​សរុប​គឺ​មាន​​រថយន្ត​ជាង ៣០​ម៉ឺន​គ្រឿង​ឯណោះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម