Mazda BT-50 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ចេញលក់នៅថៃតម្លៃចាប់ពី ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី មាន ៦ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២០ ៨១១ ដុល្លារ ដល់ ៣៥ ២០១ ដុល្លារ ។

Mazda BT-50 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ទទួលបានជម្រើសម៉ាស៊ីនចំនូន ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្ក ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្ក  ។

Mazda BT-50 ស៊េរីឆ្នាំ ២០២៤ ត្រូវបានឌីស្សាញប្រើភាសាការរចនា KODO Design ដោយមានប៉ាណាមុខពណ៌ខ្មៅទំហំធំ និងកាងរចនាថ្មី ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានឌីស្សាញថ្មីដែលផ្តល់នៅភាពស្ព័រជាងមុន ជាមួយកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាបមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកាមេរ៉ា ៣៦០ ដឹក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម