រថយន្ត Mazda BT-50 ឆ្នាំ២០២២ សម្រាប់ត្រកូលរបស់ខ្លួន នៅលើទីផ្សារប្រទេសអូស្ត្រាលី បានទទួលជម្រើសម៉ាស៊ីនម៉ាស៊ូត និងជម្រើសម៉ូឌែលថ្មី BT-50 XS, BT-50 XT និង BT-50 SP។
សម្រាប់ម៉ាស៊ីនជម្រើសថ្មីនេះនឹងបំពាក់ផ្តាច់មុខនៅលើម៉ូឌែលថ្មី XS ដោយដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ និងជម្រើស ៣,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង នៅលើ BT-50 XT។
សម្រាប់ម៉ូឌែល BT-50 SP ស្ថិតនៅលំដាប់ថ្នាក់ក្រោមម៉ូឌែល Thunder ដោយបានបំពាក់ជាមួយប៉ាណាពណ៌ខ្មៅ,, កញ្ចក់សងខាងពណ៌ខ្មៅ, ថាសកង់ខ្មៅទំហំ ១៨អ៊ីញ, កៅអីស្បែក Driftwood និងដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ។
រីឯប្រព័ន្ធជំនួយការបើកបររួមមាន ប្រព័ន្ធផ្តល់សញ្ញាពេលវ៉ាជែង, Reversing Camera, Autonomous emergency braking, Adaptive Cruise Control with Stop & Go, Dynamic Stability Control, Hill Descent Control, Hill Launch Assist, Land Departure warning, Rear cross traffic alert, Secondary Collision Reduction និងចង្កៀងប្រភេទ LED និងអេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto៕