Mazda BT-50 សេរ៊ីថ្មី បញ្ចេញតម្លៃផ្លូវការ នៅប្រទេសមួយ

ក្រុមហ៊ុន Mazda បានចាប់ផ្តើមធ្វើការប្រកាសទទួល ការបញ្ជាទិញរថយន្តភីកអាប់ BT-50 សេរ៊ីថ្មីរបស់ខ្លូននៅក្នុងប្រទេសអូស្រ្តាលី​ នៅថ្ងៃទី ០១ ​ខែតុលានេះ មិនតែប៉ុណ្ណេះ ក្រុមហ៊ុន Mazda បានធ្វើការប្រកាសអំពីតម្លៃ និងបញ្ជាក់បន្ថែមអំពីរថយន្តភីកអាប់ដែលផលិតផ្អែកតាមរថយន្តភីកអាប់ Isuzu D-Max នេះផងដែរ។

សម្រាប់រថយន្ត BT-50 សេរ៊ីថ្មី មានជម្រើស ៣ម៉ូឌែលគឺ​ ​XT, XTR និង GT ដែលមានតួរខ្លូនពីរបាំងជាប្រភេទ Dual Cab Chassis (គ្មានទ្រុងក្រោយ) និងDual Cab Pickup​​ មានតម្លៃចាប់ពី ៣២ ០០៤ដុល្លារ រហូតដល់ ៤៣ ៥៤៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ BT-50 សេរ៊ីថ្មីនេះ បានបំពាក់ស្តង់ដាមកជាមួយ

  •  ថាសកង់អាលុយមីញ៉ូម (Alloy) ទំហំ ១៧អ៊ីញ
  • ចង្កៀងខាងមុខប្រភេទ LED
  • ប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់
  • ប្រព័ន្ធកំសាន្ត Touchscreen អេក្រង់ទំហំ ៧អ៊ីញ ជាមួយមុខងារភ្ជាប់ទូរស័ព្ទដៃ iOS និង Android (Smartphone integration) ប្លូធូស​ មុខងារ DAB + Digital Radio កាំម៉េរាក្រោយ
  • ប្រព័ន្ធបញ្ជារអេឡិចត្រូនិចកញ្ចក់ចំហៀង បង្អូច និងមុខងារជាច្រើនបន្ថែមទៀត។

បន្ថែមពីនេះប្រភេទ Baseម៉ូដែល​​របស់ភីកអាប់ BT-50 បានបំពាក់មកជាមួយនិងប្រព័ន្ធសុវត្តិភាពដូចជា ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ, bling spot monitoring, lane keeping, ប្រព័ន្ធចូលចតមុខ-ក្រោយ, dynamic stability control, hill-descent and hill-launch assists, rear-cross traffic alert, turn assist and cruise control (សម្រាប់ម៉ូឌែលលេខដៃ) និង adaptive cruise control (សម្រាប់ម៉ូឌែលលេខស្វ័យប្រវត្តិ)។

BT-50 សេរ៊ីថ្មីនេះបានបំពាក់ជាមួយ​ និងម៉ាស៊ីនម៉ាស៊ូត​ ៣,០លីត្រ ទ័រប៊ូ​ ទំហំ​ ៤ស៊ីឡាំង មានកម្លាំង​ ១៩២សេះ និងកម្លាំងបង្វិល ៤៥០Nm ព្រមទាំងដំណើរការជាមួយប្រអប់លេខដៃ ឬ អូតូ​​ ៦វគ្គ សម្រាប់ជម្រើសប៉ុងមួយ និងប៉ុង២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម