Tesla បញ្ជាក់ច្បាស់ហើយរឿងពន្យារពេលចេញលក់ឡាន Cybertruck

ក្រោយពីមានការលេចឭនូវដំណឹងថាការផលិតរថយន្ត Tesla Cybertruck អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២២ នាពេលនេះក្រុមហ៊ុន Tesla បានចេញមុខបញ្ជាក់ច្បាស់ៗថាដំណឹងនេះគឺជាដំណឹងពិត។

នៅក្នុងអំឡុងការប្រកាសអំពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី២ នៃឆ្នាំ២០២១នេះ Tesla បាននិយាយថាការផលិតរថយន្ត Cybertruck អាចនឹងចាប់ផ្ដើមនៅទីក្រុង Austin រដ្ឋ Texas បន្ទាប់ពីរថយន្ត Tesla Model Y ប៉ុន្តែមិនបានកំណត់ថ្ងៃជាក់លាក់ឡើយ។ យ៉ាងណាក្ដីនៅលើវិបសាយរបស់ក្រុមហ៊ុនបានផ្លាស់ប្ដូរលើការកុម្ម៉ង់រថយន្ត Cybertruck ដោយបញ្ជាក់ថាការផលិតរថយន្តនេះនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Cybertruck បានបង្ហាញចេញកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយការពន្យារពេលនេះមានន័យថាអតិថិជននឹងត្រូវរង់ចាំរយៈពេលជាងពីរឆ្នាំ ទើបអាចទទួលបានរថយន្តភីកអាប់អគ្គិសនីនេះមកប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម