Mazda បានបង្ហាញចេញរថយន្ត CX-30 2.5 Turbo ស៊េរីឆ្នាំ ២០២១ កាលពីដើមឆ្នាំកន្លងទៅ ហើយពេលនេះក្រុមហ៊ុនបានបញ្ជាក់អំពីតម្លៃតម្លៃសម្រាប់ដាក់លក់នៅសហរដ្ឋអាមេរិក ដែលមិនថោកប៉ុន្មានឡើយ។
រថយន្ត CX-30 2.5 Turbo ឆ្នាំ ២០២១ គឺមានតម្លៃចាប់ផ្ដើមពី ២៩ ៩០០ដុល្លារ ខណៈដែលរថយន្ត CX-30 ប្រភេទធម្មតាគឺមានតម្លៃចាប់ពី ២១ ៩០០ដុល្លារ ហើយរថយន្ត CX-5 ដែលមានទំហំធំជាងគឺមានតម្លៃចាប់ពី ២៥ ២៧០ដុល្លារ ប៉ុណ្ណោះ។
យ៉ាងណាក្ដីរថយន្ត CX-30 2.5 Turbo មានចំណុចលេចធ្លោជាងគេមួយដោយសារវាមានមកបំពាក់មកជាស្តង់ដារនូវប្រព័ន្ធបើកបរវិលកង់ទាំងអស់។ រថយន្តនេះក៏មានប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ និងមានម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបានរហូតដល់ ២៥០សេះ។
ចំណែកផ្នែករូបរាងវិញរថយន្ត CX-30 2.5 Turbo មានភាពខុសប្លែកត្រង់ការប្រើប្រាស់ពណ៌ខ្មៅរលោង ជាមួយយ៉ាន់កង់ទំហំ ១៨អ៊ីញ ដែលមានរចនាដោយពណ៌ខ្មៅដូចគ្នា។
រថយន្តនេះក៏មានចំណុចពិសេសដទៃទៀតដូចជាប្រើភ្លើង LED សុទ្ធ, មាន Sensor បក់ទឹកភ្លៀង, ដែកលើដំបូលជាអាលុយមីញ៉ូម, មានកៅអីកម្ដៅនៅផ្នែកជួរមុខ និងអេក្រង់កម្សាន្តទំហំ ៨,៨អ៊ីញជាដើម៕