Mazda CX-5 ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ២៥០០០ដុល្លារ

ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត CX-5 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលនឹងមានលក់លើសម្រាប់ទីផ្សារសហរដ្ឋអាមេរិក នាខែក្រោយនេះតែម្តង។

រថយន្ត Mazda CX-5 ឆ្នាំ២០២១ ថ្មី មានបំពាក់អេក្រង់កម្សាន្តធំជាងមុន ទំហំ ១០,២៥អ៊ីញមកស្តង់ដារ ហើយក៏អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានផងដែរ។

ពាណិជ្ជកម្ម

រថយន្ត SUV ខ្នាតកណ្តាលនេះផ្តល់ម៉ាស៊ីនចំនួន ២ជម្រើស ​គឺ ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ និង ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៥០សេះ។

Mazda CX-5 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ២៧០ដុល្លារ សម្រាប់ម៉ូដែល CX-5 Sport ដែលជា Base Model និងឡើងរហូតដល់ទៅ ៣៧ ៤០៥ដុល្លារ សម្រាប់ម៉ូដែល CX-5 Signature៕

Sponsored