ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត CX-5 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលនឹងមានលក់លើសម្រាប់ទីផ្សារសហរដ្ឋអាមេរិក នាខែក្រោយនេះតែម្តង។
រថយន្ត Mazda CX-5 ឆ្នាំ២០២១ ថ្មី មានបំពាក់អេក្រង់កម្សាន្តធំជាងមុន ទំហំ ១០,២៥អ៊ីញមកស្តង់ដារ ហើយក៏អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានផងដែរ។
រថយន្ត SUV ខ្នាតកណ្តាលនេះផ្តល់ម៉ាស៊ីនចំនួន ២ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ និង ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៥០សេះ។
Mazda CX-5 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ២៧០ដុល្លារ សម្រាប់ម៉ូដែល CX-5 Sport ដែលជា Base Model និងឡើងរហូតដល់ទៅ ៣៧ ៤០៥ដុល្លារ សម្រាប់ម៉ូដែល CX-5 Signature៕