ទីបំផុតដឹងតម្លៃឡានប្រណីតថ្មីរបស់ចិន

កាល​ពី​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​ឈ្មោះ Hongqi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​តម្លៃ​រថយន្ត​ Sedan ប្រណីត​ម៉ូដែល Hongqi H9 របស់​ខ្លួន ដោយ​រថយន្ត​នេះ​នឹង​ដាក់​លក់​លើ​ទីផ្សារ​ចំនួន ៥​ប្រភេទ។

រថយន្ត Sedan ម៉ូដែល Hongqi H9 គឺ​មាន​តម្លៃ​ចាប់​ពី ៣០៩ ៨០០យ័ន ដល់ ៥៣៩ ៨០០យ័ន ដែល​នេះ​គឺ​ស្មើ​ប្រមាណ ៤៤ ៨១៤​ដុល្លារ ដល់ ៧៨ ០៨៤​ដុល្លារ ជា​តម្លៃ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។ រថយន្ត​នេះ​មាន​រចនាបថ​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​​រន្ធ​ខ្យល់​ខាង​មុខ​ទំហំ​ធំ និង​មាន​ដំបូល​វែង​​កោង​​លាត​​សន្ធឹង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ម៉ាស៊ីន​វិញ រថយន្ត​នេះ​មាន​ជម្រើស​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ២៥២សេះ។ វា​ក៏​មាន​ជម្រើស​ម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន ២៧២សេះ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម