Mazda CX-50 ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mazda CX-50 ប្រភេទកូនកាត់ Hybrid ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ២៧ ៥៣៦ ដុល្លារ ដល់ ៣៣ ៧២៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ CX-50 ប្រើប្រាស់ភាសារចនា Kodo Design ប៉ុន្តែផ្តោតលើការរចនាបែប Off-Road បានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅជាប់ជាមួយសំណុំចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ជាមួយទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងបំពង់ស៊ីមាំងរាងមូលសងខាងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្ត Mazda CX-50 មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic moonroof ទំហំធំ និងឧបករណ៍បំពងសំឡេងម៉ាក Bose ១២ ចំនុចនិងមួយចំនួនច្រើនទៀត ព្រមទាំងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ i-ACTIVSENSE ថ្មីដែលបានធ្វើការអាប់ឌេតផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរកាដោយម៉ាស៊ីនកូនកាត់ Hybrid  ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៥ សេះ និងម៉ូទ័រមានកម្លាំង ១១៨ សេះ  ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ប្រភេទបើកបរប៉ុង ១។
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៥ សេះ និងម៉ូទ័រចំនួន ២ មានកម្លាំង ១៧១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ប៉ុង២ ជាមួយកម្រិតស៊ីប្រេង ៤លីត្រ ទៅ ៥លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉េត្រ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម