Mazda CX-9 ឆ្នាំ២០២០ ចេញតម្លៃលក់នៅអាមេរិក តែជាង៣ម៉ឺនដុល្លារ

Mazda បានបញ្ចេញរថយន្ត SUV បំពាក់កៅអី ៣ ជួរ ម៉ូដែល CX-9 ស៊េរីឆ្នាំ២០២០ ហើយបង្ហាញពីតម្លៃរបស់វា នៅលើទីផ្សារសហរដ្ឋអាមេរិក។

Mazda CX-9 ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged មានកម្លាំង ២៥០សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ i-Activ AWD ព្រមទាំងមុខងារ G-Vectoring Control Plus ហើយមានមុខងារជំនួយការបើកបរ Off-road ថ្មីហៅថា Off-road Traction Assist ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CX-9 ក៏បំពាក់បច្ចេកវិទ្យាសុវត្ថិភាព i-Activsense ដោយក្នុងនោះរួមមានមុខងារដូចជា Lane Departure Warning, Lane Keep Assist, Blind Spot Monitoring, Rear Cross-Traffic Alert, Advanced Smart City Brake Support with Pedestrian Detection, Smart Brake Support with Collision Warning និង Radar Cruise Control with Stop&Go Function ផងដែរ។

សូមបញ្ជាក់ថា រថយន្ត CX-9 ចែកចេញជា ៤ម៉ូដែល គឺ CX-9 Sport តម្លៃចាប់ពី ៣៣ ៧៩០ដុល្លារ, CX-9 Touring តម្លៃចាប់ពី ៣៥ ៦១០ដុល្លារ, CX-9 Grand Touring តម្លៃចាប់ពី ៤១ ៤៥០ដុល្លារ និង CX-9 Signature តម្លៃចាប់ពី ៤៦ ១១៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម