Mazda CX-9 ឆ្នាំ២០២១ ប្រភេទពិសេសមួយ ផលិតតែ ១១០គ្រឿងគត់

ក្រុមហ៊ុន Mazda បានចាប់ផ្តើមចេញលក់រថយន្ត CX-9 ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសអូស្ត្រាលី ដោយចែកចេញជា ៥ម៉ូដែល គឺ Sport, Touring, GT, Azami និង 100th Anniversary Edition។

រថយន្ត Mazda CX-9 ប្រភេទពិសេស 100th Anniversary Edition នេះ នឹងត្រូវផលិតត្រឹមតែ​ ១១០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ខ្នាតធំមានបំពាក់កៅអី ៣ជួរនេះ នឹងប្រើម៉ាស៊ីនសាំង SkyActiv-G ចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់មុខមកស្តង់ដារ ខណៈប៉ុងពីរជា Option។

រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៥ ៩៩០ដុល្លារអូស្ត្រាលី ឬ ៣៤ ៧៨០ដុល្លារអាមេរិក សម្រាប់ម៉ូដែល Base Model និងឡើងរហូតដល់ ៧២ ៥៧៥ដុល្លារអូស្ត្រាលី ឬ ៥៤ ៨៨០ដុល្លារអាមេរិក សម្រាប់ម៉ូដែល 100th Anniversary Edition។

រថយន្តនេះមានបំពាក់ប្រព័ន្ធសុវត្ថិភាពស្តង់ដារ ដូចជា radar cruise control, lane departure warning, lane keeping assist, smart brake support, traffic sign recognition, blind spot monitoring, rear cross traffic alert, driver attention alert, smart city brake support និង high beam control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម