
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Mazda EZ-6 នៅក្នុងទីផ្សារប្រទេសថៃ ក្នុងឆ្នាំ ២០២៥ ដើម្បីពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ ។
Mazda EZ-6 ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Changan និង Mazda ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform របស់ Mazda ផ្តល់នៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៨០ ទៅ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈពេលត្រឹមតែ ១៥នាទី ប៉ុណ្ណោះ សម្រាប់ម៉ូដែល EV
- ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំង ៣០៧ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ និងអាចបើកបរបានសរុប ១៣០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ សម្រាប់ម៉ូដែល EREV ។
គួរឲ្យដឹងថា ជាផ្នែកនៃយុទ្ធសាស្ត្ររបស់ខ្លួន ក្រុមហ៊ុន Mazda និង Mazda Thailand កំពុងវិនិយោគទឹកប្រាក់ចំនួន ១៤៨,៣៧ លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួននៅប្រទេសថៃ ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំ ១០០ ០០០ គ្រឿង រោងចក្រនេះនឹងផ្តោតលើការផលិតរថយន្ត SUV ខ្នាតតូចសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងអាស៊ាន និងការលក់ក្នុងស្រុកនៅក្នុងប្រទេសថៃ ។ លើសពីនេះ Mazda EZ-6 ក៏បានរំពឹងថា អាចនឹងផលិតនៅក្នុងរោងចក្រនេះផងដែ ៕