[ទីផ្សារបរទេស] Mazda2 ស៊េរីថ្មី២០២២នេះ មានលក់ជាប្រាំថ្នាក់ ទាំងប្រភេទ sedan និង 5-doors ជាមួយនឹងការបន្ថែមនូវតួរថយន្ត Platinum Quartz bronze ដែលមានទាំងតួខ្លួន និងឧបករណ៍បន្ថែម។ ស្តង់ដារចូលទៅក្នុងម៉ូដែល sub-model ទាំងអស់ ផ្តោតលើអតិថិជនគោលដៅដែលចង់បានតម្លៃបន្ថែម។ ប៉ុន្តែនៅតែមានតម្លៃលក់ដូចគ្នានឹងម៉ូដែលដើមដែលមានតម្លៃចាប់ពី ១៦,២៩០ ដុល្លារ ប៉ុណ្ណោះ។
Mazda2 ស៊េរីឆ្នាំ២០២២ បន្ថែមកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ៦ បែប រួមជាមួយ Mazda Connect ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតខ្សែ, អេក្រង់បង្ហាញ និង Paddle Shift។
ឧបករណ៍ស្តង់ដារផ្សេងទៀតដែលបានបំពាក់លើរថយន្ត Mazda2 ស៊េរីថ្មីនេះ រួមមាន អំពូលភ្លើងអូតូ LED, អំពូលបំភ្លឺពេលថ្ងៃ LED, ផ្លិតទឹកអូតូ, អេក្រង់កំសាន្តទំហំ ៧អ៊ីញ ជាមួយប្រព័ន្ធ GVC Driving Performance Control, ប្រព័ន្ធ i-STOP និង i-ELOOP fuel-saving system, ប្រព័ន្ធ automatic air conditioning system និងប្រព័ន្ធ advanced security system i-Activsense ជាដើម។
សម្រាប់ Mazda ស៊េរីឆ្នាំ២០២២ មានជម្រើសម៉ាស៊ីន ២ប្រភេទគឺ ជម្រើសម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១២៣ ញូតុនម៉ែត្រ ។ និងជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Skyactiv-D ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ២៥០ ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃអូតូ ៦វគ្គ សម្រាប់ម៉ូដែល sub-models ទាំងអស់។
រថយន្តនេះមានពណ៌ចតួខ្លួនចំនួន៨សម្រាប់ជ្រើសរើស រួមមាន Soul Red Crystal, Machine Gray, Snowflake White Pearl, Jet Black, Sonic Silver, Ceramic Metallic, Platinum Quartz, និង Polymetal Grey ខណៈពណ៌ប្រផេះមាននៅលើម៉ូឌែលប្រភេទ sedan ទ្វា៤៕