[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda នឹងធ្វើការបញ្ឈប់ការផលិតជាផ្លូវការនៅរថយន្ត Mazda6 ពីទីផ្សារប្រទេសអូស្ត្រាលី ដោយសារបញ្ហានៃការអនុលោមតាមបទប្បញ្ញត្តិការរចនា Australian Design Rule 98/00 ទាក់ទងនឹងប្រព័ន្ធជំនួយការអ្នកបើក ADAS ដែលមកដល់នៅថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៥ ខាងមុខនេះ ។
គួរឲ្យដឹងថា រថយន្ត Mazda6 ដំណើរការដ៏រឹងមាំរយៈពេល ២២ ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី ដោយលក់បានជិត ១៥០ ០០០ គ្រឿង ចាប់តាំងពីការចេញលក់ដំបូងក្នុងឆ្នាំ ២០២២ ។ ខណៈក្នុងឆ្នាំ ២០២៤ រថយន្តនេះ លក់បានត្រឹមតែ ១ ៣៥៤ គ្រឿងក្នុងប្រទេសអូស្ត្រាលី ដែលបង្ហាញពីតម្រូវការធ្លាក់ចុះយ៉ាងខ្លាំង ។
រថយន្ត Mazda6 បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០១២ ព្រមទាំងទទួលបានការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ២០២៥ ។ លើសពីនេះ Mazda6 ក៏ត្រូវបានបញ្ឈប់ការផលិតនៅទីផ្សារពីទីផ្សារសហរដ្ឋអាមេរិក និងកាណាដានៅឆ្នាំ ២០២១, ចក្រភពអង់គ្លេសនៅឆ្នាំ ២០២៣ និងប្រទេសជប៉ុននៅក្នុង ២០២៤ ដោយសារការរីកដុះដាលនៃរថយន្តប្រភេទ SUV ៕