(តម្លៃទីផ្សារក្រៅស្រុក) ក្រុមហ៊ុន McLaren Bangkok បានធ្វើការប្រកាសចេញលក់រថយន្ត McLaren Artura ប្រភេទ Plug-in Hybrid នៅលើទីផ្សារប្រទេសថៃជាផ្លូវការ ដែលជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍។
សម្រាប់ទីផ្សារប្រទេសថៃរថយន្ត McLaren Artura មានជម្រើស ២ម៉ូឌែលគឺ GT និង720S។ រថយន្តនេះមានប្រវែងសរុប ៤ ៥៣៩មីលីម៉ែត្រ, ទទឹងប្រវែង ១ ៩១៣មីលីម៉ែត្រ, កម្ពស់ ១ ១៩៣មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ២ ៦៤០មីលីម៉ែត្រ និងមានទំងន់ ១ ៤៩៨គីឡូក្រាម។
រថយន្ត McLaren Artura PHEV នេះបានពាក់មកជាមួយនូវម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ប្រភេទ Turbo ដែលម៉ាស៊ីននេះផលិតកម្លាំងបាន ៥៧៧សេះ គួបផ្សំនឹងម៉ូទ័រអគ្គិសនីបានកម្លាំងសរុប ៦៧១សេះ និងដំណើការដោយប្រអប់លេខ Dual-Clutch ៨វគ្គ។ កម្លាំង ៦៧១សេះនេះ អាចឲ្យរថយន្ត McLaren ស្ទុះពី ០-៩៦គ.ម/ម៉ ដោយប្រើតែ ២,៩វិនាទី ប៉ុណ្ណោះ និងមានល្បឿនអតិបរមាដល់ ៣៣០គ.ម/ម៉។
លើសពីនេះ ម៉ូទ័រអគ្គិសនី និងអាគុយដែលបានបំពាក់លើរថយន្ត McLaren Artura PHEV នេះអាចឲ្យរថយន្តបើកបរទៅមុខដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ហើយអាចឲ្យរថយន្តនេះស៊ីប្រេងឥន្ធនៈជាមធ្យមត្រឹមតែ ៤,៧លីត្រ ពេលបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ដោយពឹងផ្អែកលើប្រព័ន្ធ Hybrid។ រីឯអាគុយរបស់ Artura នេះអាចសាកថ្មបានដល់ ៨០% ដោយប្រើពេល ២,៥ម៉ោង តាមរយៈការខ្សែសាកស្តង់ដារ EVSE។
សម្រាប់តម្លៃនៃទីផ្សារប្រទេសថៃរថយន្ត McLaren Artura ប្រភេទ PHEVនេះមានតម្លៃចាប់ពី ១៦,លានបាត ឬ ៥៣៥ ៥០៧ដុល្លារ៕