McLaren GT ថ្មី ដាក់លក់នៅថៃ ជិត១លានដុល្លារ

ក្រុមហ៊ុន McLaren Bangkok បានប្រកាសចេញលក់រថយន្ត McLaren GT ជាផ្លូវការ នៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃចាប់ពី ២៣,៩លានបាត ឬប្រហែលខ្ទង់ ៧៩ម៉ឺនដុល្លារ។

McLaren GT គឺជាប្រភេទរថយន្ត High-performance របស់អង់គ្លេស ដែលសង្ឃឹមថានឹងទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ ដែលត្រូវការទាំងបទពិសោធន៍បើកបរដ៏អស្ចារ្យ និងភាពងាយស្រួលប្រើប្រាស់។ ថ្វីបើ GT ប្រើម៉ាស៊ីននៅខាងក្រោយ ប៉ុន្តែវាឃ្លុបខាងមុខរបស់វា អាចដាក់កាបូបវាយកូនហ្គោលមួយបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ រថយន្តស្ព័រនេះមានកាប៊ីនខាងក្នុងទំនើប និងប្រណីត ជាងរថយន្ត McLaren ផ្សេងទៀត ព្រោះវាជាប្រភេទរថយន្ត Grand Touring។

សូមបញ្ជាក់ថា រថយន្ត McLaren GT ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង ប្រអប់លេខអូតូ ៧វគ្គ មានកម្លាំង ៦២០សេះ អាចជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម