McLaren GTS ស៊េរីឆ្នាំ ២០២៤ រត់ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលតែជាង ៣វិនាទី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត McLaren បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត McLaren GTS ប្រភេទ Supercar ស៊េរីឆ្នាំ​២០២៤ ដែលទទួលបានការធ្វើឲ្យប្រសើរឡើងនៅការបើកបរ ព្រមទាំងការឌីស្សាញថ្មីផងដែរ ។

ដោយរថយន្តនេះ នៅតែបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 ប៉ុន្តែអាចផលិតកម្លាំងបានខ្លាំងបានជាងមុន ពោលអាចផលិតបាន  ៦៣៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ SSG ៧វគ្គ និងមានរបៀបបើកបរចំនួន ៣ Comfort, Sport និង Track អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៣,២ វិនាទី និងមាន top-speed ៣២៦ គីឡូម៉ែត្រក្នុងមួយម៉ោង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ បានបំពាក់បន្ថែមនៅកាងការពារមុខថ្មីដែលជួយដល់ការជ្រែកខ្យល់ aerodynamic បានយ៉ាងល្អ ព្រមទាំងទទួលបានព័ណ៌តួខ្លួនថ្មី ថាសកង់ស្ព័រមានទំងន់ស្រាល បំពង់ស៊ីមាំងបែបស្ព័រ និងដំបូលធ្វើពី Carbon-fiber ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងរបស់ McLaren GTS មិនមានការផ្លាស់ប្តូរច្រើនទេ កៅអីស្តង់ស្ព័រស្រោបដោយស្បែកប្រភេទ Nappa រួមបញ្ចូលគ្នាជាមួយនឹងភ្លើងលម្អ ៦ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក Bowers & Wilkins កម្រិតខ្ពស់ និងអាចផ្ទុកបានដល់ទៅ ៥៧០ លីត្រឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម