Mercedes ដាក់លក់ឡានអគ្គិសនីខ្នាតតូចថ្មីតម្លៃក្រោម ៥ម៉ឺនដុល្លារនៅអូស្ត្រាលី

រថយន្ត Mercedes-Benz EQA ដែលជារថយន្តអគ្គិសនីខ្នាតតូចថ្មីសន្លាងរបស់ Mercedes-Benz នឹងចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនាខែក្រោយ ដែលអតិថិជននឹងមានជម្រើសរើសយកប្រភេទ EQA 250 ឬ EQA 250 Edition 1។

សម្រាប់ EQA 250 គឺមានតម្លៃប្រមាណ ៥៨ ៤០០ដុល្លារ ខណៈប្រភេទ EQA 250 Edition 1 វិញគឺមានតម្លៃប្រមាណ ៦៣ ៩៥០ដុល្លារ។ រថយន្តទាំងពីរប្រភេទមានបំពាក់ដោយអាគុយចំណុះ ៦៦,៥គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យរថយន្តជិះបានចម្ងាយ ៤៨០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការសាកថ្មពី ១០% ដល់ ៨០% ចំណាយពេល ៤ម៉ោង និង១៥នាទី នេះគឺចំពោះដុំសាកធម្មតា ប៉ុន្តែសម្រាប់ដុំសាកល្បឿនលឿនអាចចំណាយពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

រថយន្ត EQA ទាំងពីរប្រភេទមានបំពាក់ដូចគ្នានូវ Driver Assistance Package ដែលមានបញ្ចូលមុខងារជំនួយការបើកបរជាច្រើន ហើយចំណុចខុសគ្នារវាង EQA 250 និង EQA 250 Edition 1 គឺស្ថិតលើគ្រឿងបរិក្ខារដែលបំពាក់លើរថយន្តផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម