រថយន្ត Maxus T60 ជារថយន្តភីកអាប់ដំបូងគេដែលមានតម្លៃក្រោម ៣ម៉ឺនដុល្លារ

រថយន្ត ​Maxus T60 បានផលិតដោយក្រុមហ៊ុន SAIC Motor ក្រោមការសហការណ៏រថយន្តយីហោ Maxus ហើយបាននាំចូលផ្តាច់មុខមកទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន TF Motors Cambodia។ វាជារថយន្តប្រភេទភីកអាប់ដំបូងគេដែលបានបង្កើតឡើងដោយ SAIC សម្រាប់ទីផ្សារពិភពលោក ហើយវាក៏ជារថយន្តភីកអាប់ដំបូងគេនៅកម្ពុជាដែលមានតម្លៃក្រោម ៣០ ០០០ដុល្លារ បូករួមនឹងការធានាជូនរយៈពេល ៥ឆ្នាំ បន្ថែមនូវកញ្ចប់ប្រម៉ូសិនដូចជា: ស្លាកលេខខ្លី, កម្រាលជើងប្រណីត និង ការបិតស្កុតការពារកម្តៅ។

មនុស្សមួយចំនួនត្រូវការរថយន្តភីកអាប់ដែលមានភាពរឹងម៉ាំ និងមានសមត្ថភាពខ្លាំងក្នុងការអូសទាញ។ នោះហើយដែលជាចំនុចពិសេសរបស់រថយន្ត Maxus T60 ហើយធ្វើអោយមានការចាប់អារម្មណ៏ពីសំណាក់អតិថិជន។ រថយន្តនេះបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងសម្រាប់ផ្លូវប្រភេទ Off-road រួមជាមួយការអូសទាញដ៏ខ្លាំងសម្រាប់តម្រូវការចាំបាច់ផងដែរ។ វាអាចអូសទាញបានរហូតដល់ជាង៣តោនជាមួយនឹងរូបរាងតូចល្មមយ៉ាងស្រស់ស្អាតនិងមានភាពងាយស្រួលក្នុងការចត។ រថយន្ត Maxus T60 បំពាក់ដោយប្រព័ន្ធជំនួយក្នុងពេលបើកបរ និងមានពីរជម្រើសសម្រាប់ជ្រើសរើសដូចជាប្រភេទប៉ុង១ (2WD) និងប៉ុងពីរ(4×4) ដែលវាមានតម្លៃចាប់ពី ២៩ ៨០០ដុល្លារ ហើយវាបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូ(TDI)ចំណុះ ២,៨លីត្រ ដែលផ្តល់នូវកម្លាំង ១៤៨សេះ និងកម្លាំងបង្វិល ៣៦០Nm។ ម៉ាស៊ីនតួបូរបស់វាគឺមានកម្លាំងខ្លាំងហើយស៊ីប្រេងឥន្ធនៈតិចដែលធ្វើអោយលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពគឺស្តង់ដារដោយទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៥ពី ANCAP។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus T60 បានឌីស្សាញជាមួយនឹងក្រូមខាងមុខដ៏ធំរួមនឹងចង្កៀងមុខ LED និងចង្កៀង Fog Lamp យ៉ាងស្រស់ស្អាត។ អត្ថប្រយោជន៏នោះគឺលោកអ្នកទទួលបានការបំភ្លឺផ្លូវបានយ៉ាងល្អ។ វាមានលក្ខណៈស្តង់ដារល្អជាមួយធាតុផ្សំនិងលក្ខណៈសំខាន់ៗមួយចំនួនដែលអនុញ្ញាតឱ្យលោកអ្នកទទួលបាននូវអារម្មណ៍ប្លែកនៃស្ទីលរបស់រថយន្ត។ រថយន្ត Maxus T60 បានបំពាក់ដោយតួប្រភេទរថយន្តធំយ៉ាងរឹងមាំ ហើយផ្នែកគ្រឿងក្រោមមុខក្រោយបំពាក់ដោយជន្ទាស(Leaf Spring)។ ផ្នែកខាងក្នុងវិញពិតជាមានផាសុកភាព និងទាក់ទាញដោយសារការរចនាជាមួយនឹងពូកស្បែករំលេចដោយអំបោសពណ៏ក្រហមដែលលកាន់តែធ្វើអោយរថយន្តភីកអាប់នេះកាន់តែប្រណីត។

លក្ខណៈពិសេសបន្ថែមទៀតមានដូចជា ប្រព័ន្ធសោរ Smart key, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលគ្រប់គ្រងសីតុណ្ហភាពអូតូម៉ាទិចនិងមានរន្ធម៉ាស៊ីននៅផ្នែកខាងក្រោយ, កៅអីអ្នកបើកបរអាចសារ៉េបាន6បែប, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់, ផ្លិតទឹកអូតូ, សេនស័រនិងកាំមេរាថយក្រោយជំនួយពេលចតរថយន្ត។ វាក៏បានបំពាក់ដោយអេក្រង់កំសាន្ត១០អ៊ីញដែលអាចភ្ផាប់ Apple CarPlay និងBluetooth រួមដោយធុងបាស់6គ្រាប់ដែលអាចអោយលោកអ្នកទទួលបាននូវភាពរីករាយក្នុងពេលបើកបរ។

ខណៈពេលដែលរថយន្តភីកអាប់ជាច្រើនមានការពេញចិត្តនិងមានតម្លៃថ្លៃ ក៏ប៉ុន្តែវាក៏នៅតែមានកំណែទម្រង់ថ្មីនៃរថយន្តប្រភេទភីកអាប់ដែលអាចរកបានក្នុងតម្លៃយ៉ាងសមរម្យ។ រថយន្ត Maxus T60 ផ្តល់ជូននូវតម្លៃសមរម្យហើយវាអាចបើកបរបានយ៉ាងរឹងមាំហើយអាចដឹកទំនិញជាច្រើនផ្សេងៗគ្នាសម្រាប់អាជីវកម្មរបស់លោកអ្នក ដែលនេះហើយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានរថយន្តដែលល្អទាំងការងារក៏ដូចជាការធ្វើដំណើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម