សង្វាក់ផលិតកម្ម Sindelfingen របស់ក្រុមហ៊ុន Mercedes-Benz ក្នុងប្រទេសអាល្លឺម៉ង់ បានធ្វើការផលិតរថយន្ត S-Class ជំនាន់បច្ចុប្បន្ននេះចំនួន ៥០០ ០០០ គ្រឿងហើយ ចាប់តាំងពីវាចាប់ផ្ដើមបង្ហាញមុខនៅឆ្នាំ ២០១៣ មក។
តួលេខនេះធ្វើឡើយចំនួនផលិតនៃរថយន្ត S-Class សរុបមានប្រមាណ ៤ លានគ្រឿង រាប់ចាប់តាំងពីម៉ូដែល 220 ដែលចេញឆ្នាំ ១៩៥១។ វាជាសមិទ្ធផលដ៏អស្ចារ្យមួយដោយសារ S-Class ជារថយន្តប្រណីតតម្លៃថ្លៃ ដែលមានតម្លៃចាប់ពី ៩៤ ២៤០ ដុល្លារ សម្រាប់ S 450 ទៅ ១៧៣ ០០០ ដុល្លារសម្រាប់ S 560។
ជោគជ័យរបស់វាធ្វើឲ្យ S-Class ក្លាយជារថយន្ត Saloon ប្រណីតលក់ដាច់បានច្រើនជាងគេក្នុងលោក។ គួរចាប់អារម្មណ៍នោះគឺទីផ្សារធំសម្រាប់ S-Class ជំនាន់បច្ចុប្បន្នគឺប្រទេសចិន ដែលមានចំណែកទីផ្សារជាង ១ ភាគ ៣ នៃចំនួនរថយន្តដែលបានផលិត។ ទីផ្សារធំទីពីរគឺសហរដ្ឋអាមេរិក និងតាមពីក្រោយដោយប្រទេសអាល្លឺម៉ង់៕