Cadillac CT5-V Blackwing ឆ្នាំ២០២២ ថ្មី ប្រើលេខដៃ ខ្លាំងជាង BMW M5 CS ទៀត

ក្រុមហ៊ុនរថយន្តអាមេរិក Cadillac បានប្រកាសចេញរថយន្ត CT5-V Blackwing ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Cadillac CT5-V Blackwing ឆ្នាំ២០២២ ថ្មីនេះមានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៦៦៨សេះ។ បើប្រៀបធៀបជាមួយនឹងគូប្រជែង BMW M3 Competition មានកម្លាំង ៥០៣សេះ និង Mercedes-AMG C63 S មានកម្លាំង ៥០៣សេះ។ មិនតែប៉ុណ្ណោះ CT5-V Blackwing ខ្លាំងជាង BMW M5 CS និង Mercedes-AMG E63 S ទៅទៀត ថ្វីបើមានតម្លៃថោកជាងក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan ដ៏ខ្លាំងក្លានេះមានបំពាក់ប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ខណៈលេខអូតូ ១០វគ្គ ជា Option ហើយប្រើប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី ហើយល្បឿនអតិបរមា ៣២២គីឡូម៉ែត្រក្នុងមួយម៉ោង។

លក្ខណៈពិសេសមួយចំនួនលើ CT5-V Blackwing ឆ្នាំ២០២២ មានដូចជា កុងទ័រឌីជីថល ១២អ៊ីញ, អេក្រង់កម្សាន្ត ១០អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay ឥតប្រើខ្សែ, ប្រព័ន្ធសំឡេង AKG ១៥គ្រាប់, កុងទ័របាញ់លើកញ្ចក់ និងប្រព័ន្ធបង្ហាញជុំវិញរថយន្ត Surround Vision ជាដើម។

គួរឲ្យដឹងថា រថយន្ត Cadillac CT5-V Blackwing ឆ្នាំ២០២២ មានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម