Mercedes ឲ្យតម្រុយឡាន Maybach ប្រើអគ្គិសនីសុទ្ធដំបូងគេ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសពីដំណឹងដ៏ធំមួយ ដោយថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។ ជាផ្នែកមួយនៃផែនការនេះរថយន្តទាំងអស់ដែលប្រកាសចេញក្រោយឆ្នាំ២០២៥ នឹងមានជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

ទន្ទឹមនឹងការប្រកាសដ៏ធំនេះ ក្រុមហ៊ុនបានឲ្យតម្រុយអំពីរថយន្តអគ្គិសនីថ្មីចំនួនពីរ។ ទីមួយគឺរថយន្ត Concept ដែលគេធ្លាប់បានដឹងឭពីមុនមកគឺមានឈ្មោះថា Vision EQXX ហើយមួយទៀតគឺជារថយន្ត Mercedes-Benz EQS SUV ដែលជាប្រភេទ Maybach។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងការប្រកាសអំពីផែនការអនាគត ក្រុមហ៊ុនបានបង្ហាញចេញផ្នែកមួយនៃរូបរាង Mercedes-Maybach EQS SUV ដែលជាប្រភេទ Maybach ដែលវាគឺជាលើកដំបូងហើយ ដែលគេទទួលបានដំណឹងផ្លូវការអំពីរថយន្តអគ្គិសនីកំពូលប្រណីតនេះ។

ក្រុមហ៊ុន Mercedes ក៏បានបញ្ជាក់ពីវត្តមានរថយន្ត G-Class ប្រភេទអគ្គិសនីសុទ្ធផងដែរ ប៉ុន្តែមិនបានបង្ហើបរូបរាងរថយន្តនេះឡើយ។ ប្រភេទ Concept នៃរថយន្តនេះរំពឹងថាលេចចេញនៅចុងឆ្នាំនេះ ហើយផលិតផលសម្រេចអាចនឹងលេចរូបរាងនៅអំឡុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម