Mercedes-AMG GT Black Series ចេញលក់នៅអង់គ្លេស ថ្លៃជាង Ferrari ទៀត

ក្រុមហ៊ុន Mercedes បានប្រកាសតម្លៃលក់នៃរថយន្ត AMG GT Black Series សម្រាប់ទីផ្សារប្រទេសអង់គ្លេសជាផ្លូវការ ដោយមានតម្លៃ ៣៣៥ ០០ផោន ឬប្រហែល ៤៣៨ ០០០ដុល្លារ។

បើប្រៀបធៀបទៅនឹងម៉ូដែល AMG GT R Pro រថយន្ត AMG GT Black Series នេះថ្លៃជាងរហូតដល់ទៅ ១៩២ ០០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT Black Series បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៧២០សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី ហើយមានល្បឿនអតិបរមា ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា តម្លៃរបស់ AMG GT Black Series ហាក់ខ្ពស់ខ្លាំង បើប្រៀបធៀបនឹងគូប្រជែងរបស់វាដូចជា Porsche 911 GT2 RS តម្លៃខ្ទង់ ២០៧ ០០០ផោន និង Ferrari 488 Pista តម្លៃត្រឹម ២៥២ ០០០ផោនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម