Mercedes-AMG GT Coupe ប្រភេទ Night Edition លេងខ្លួនខ្មៅឃ្លីគ ផលិតតែ១៥គ្រឿងគត់

រថយន្ត Mercedes-AMG GT Coupe ប្រភេទ Night Edition ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយមានតែ ១៥គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ២២៨ ១៣០ដុល្លារ។

រថយន្ត GT Coupe Night Edition ថ្មីនេះ នឹងមានជម្រើសពណ៌ចំនួន ៣ គឺ Obsidian Black, Selenite Grey និង Graphite Grey Magno ហើយមានបំពាក់ប៉ាណាមុខ AMG ពណ៌ខ្មៅ ជាមួយនឹងក្រូមេពណ៌, ដំបូល Carbon Fiber និង ចង្កៀងមុខ លេងស៊ុមពណ៌ខ្មៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏មានបំពាក់កញ្ចប់ Option “AMG Exterior Night Package” ដោយមានបំពាក់យ៉ាន់ Alloy ពណ៌ខ្មៅគ្រើម ទំហំ ១៩អ៊ីញនៅខាងមុខ និង ២០អ៊ីញនៅខាងក្រោយ ទៀតផង។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏មានបំពាក់កញ្ចប់ Option “AMG Interior Night Package” ដោយក្នុងនោះមានបំពាក់ពូកស្បែក Nappa Leather, ដៃចង្កូត Dinamica Microfiber និង កៅអី AMG Performance ដែលមានថ្នេរដេរជារាងគ្រាប់ពេជ្រ ផងដែរ។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ GT Coupe Night Edition មានមុខងារ Active Brake Assist, Lane Keeping Assist, Blind Spot Assist, Pre-Safe និងកាមេរ៉ាមើលក្រោយ ក៏ដូចជាពោងសុវត្ថិភាព ៨គ្រាប់មកស្តង់ដារតែម្តង។

រថយន្តស្ព័រ Mercedes-AMG GT Coupe Night Edition ឆ្នាំ២០២១ ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥២៣សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពែលត្រឹមតែ ៣,៨វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម