រថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញដោយអគ្គីភ័យ ដោយសារភ្លើងអាំងសាច់ជប់លៀង(មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តច្រើនជាង ១១ គ្រឿងបានរងការខូចខាត និងបំផ្លាញដោយអគ្គីភ័យឆាបឆេះនៅក្នុងចំណតរថយន្តនៃកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida បន្ទាប់ពីភាគីខាងរថយន្តបើកទ្វារឃ្លុបក្រោយអាំងសាច់ BBQ ខុសបច្ចេកទេស។

នៅពេលដែលអ្នកគាំទ្រត្រៀមខ្លួនសម្រាប់ការទស្សនាការប្រកួតរវាង Dolphins v Patriots អ្នកចូលរួមម្នាក់បានដុតភ្លើងសម្រាប់ពិធីជប់លៀងនៅឃ្លុបខាងក្រោយនៃរថយន្ត ប៉ុន្តែភ្លេចបិទវានៅពេលការប្រកួតបានចាប់ផ្តើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ យោកតាមគេហទំព័រ SB Nation បានរាយការណ៍ថា ផ្សែងខ្មៅយ៉ាងក្រាស់បានចាប់ផ្តើមបក់ពាសពេញកីឡដ្ឋាន ហើយខណៈពេលដែលក្រុមពន្លត់អគ្គីភ័យក្នុងតំបន់បានមកដល់កន្លែងកើតហេតុប ប៉ុន្តែពួកគេបានមកដល់យឺតពេលដើម្បីជួយសង្គ្រោះរថយន្ត។ ក្នុង​ចំណោម​រថយន្ត​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នោះ​រួម​មាន Toyota Prius, Lexus RX, Nissan Sentra និង​រថយន្ត Pickup យ៉ាង​ហោច​ណាស់​មួយ​គ្រឿង។ រថយន្ត​ថ្លៃ​បំផុត​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​គឺ Mercedes-AMG S 63។

អ្នកគាំទ្រ Dolphins បានប្រាប់គេហទំព័រ WSVN ថា “យើងកំពុងឈរនៅទីនេះ យើងទាំងអស់គ្នាមានពេលវេលាដ៏អស្ចារ្យ ហើយបានឃើញផ្សែងខ្មៅខ្លាំងនៅទីនោះ” ។ ទន្ទឹមនឹងនេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​តើរថយន្តរបស់​បុគ្គល​​នោះ​ត្រូវ​បំផ្លាញ​ឬ​ក៏​អត់​នោះ​ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទំនងជានឹងជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងក្នុងការដោះស្រាយជាមួយក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួនទាំងអស់នៃរថយន្តដែលត្រូវបានឆេះ។

សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យកីឡដ្ឋាន Hard Rock បានឲ្យដឹងថា “ម៉ោងប្រហែល ១ រសៀល ភ្លើងឆេះរថយន្តបានចាប់ផ្ដើមនៅចំណតរថយន្ត Hard Rock Stadium ដាច់ស្រយាលមួយ ដោយរថយន្តជាច្រើនបានរងផលប៉ះពាល់” ។ បន្ថែមពីនេះ នាយកដ្ឋានប៉ូលីស Miami Dade និង Miami Dade Fire Rescue ស្ថិតនៅកន្លែងកើតហេតុ បានបង្ហាញថា ភ្លើង​ត្រូវ​បាន​ពន្លត់​ហើយ និង​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ។ គ្មាន​អ្នក​របួស​ត្រូវ​បាន​គេ​រាយការណ៍​ទេ ហើយ​ក៏​មិន​មាន​ការ​គំរាម​កំហែង​ដល់​កីឡដ្ឋាន​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម