Mercedes-AMG SL43 ឆ្នាំ២០២៣ ថ្មី ថែមជម្រើសម៉ាស៊ីនតូច មានជំនួសពីអគ្គិសនី

អស់រយៈពេលជិត ៦ទសវត្សមកហើយ បន្ទាប់ពីរថយន្ត Mercedes SL ប្រើម៉ាស៊ីន៤ គ្រឿងចុងក្រោយបង្អស់ បានចាកចេញពីរោងចក្រ នៅក្នុងឆ្នាំ១៩៦៣ ហើយឥឡូវនេះក្រុមហ៊ុន Mercedes បានបន្ថែមជម្រើសម៉ាស៊ីន៤ ថ្មីលើម៉ូដែល Mercedes-AMG SL43 ឆ្នាំ២០២៣។

គួរឲ្យដឹងថា កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត SL ម៉ូដែល SL 55 4Matic+ និង SL63 4Matic+ ដែលប្រើម៉ាស៊ីន bi-turbocharged ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤៧០សេះ និង ៥៧៧សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកចំពោះម៉ូដែល SL43 នឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដែលប្រើបច្ចេកវិទ្យា electric exhaust gas turbocharger ដូចទៅនឹងរថយន្តប្រណាំង Formula 1 អីចឹងដែរ។

សូមបញ្ជាក់ថា turbocharger របស់វានឹងដំណើរការតាមរយៈប្រព័ន្ធអគ្គិសនី ៤៨វ៉ុល ដែលផ្តល់កម្លាំងទៅឲ្យឌីណាម៉ូ second-generation belt-driven starter-generator (RSG)។

មិនតែប៉ុណ្ណោះ ក្រៅពីផ្តល់ជំនួយកម្លាំងបណ្តោះអាសន្ន ប្រព័ន្ធនេះក៏ដំណើរការជាប្រព័ន្ធ mild-hybrid ដែលអនុញ្ញាតឲ្យរថយន្ត SL43 ទាញយកថាមពលមកវិញ សម្រាប់ការសន្សំសំចៃសាំងទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម